Sunday, Aug 25th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

Fabregas បំបែកឯកទក្តកម្ម វិរៈបុរសតោខៀវ Lampard ក្នុងការ Assist បាល់ បានច្រើនបំផុត

អតីតកីឡាករខ្សែបម្រើ ប្រយុទ្ធរបស់អ្នកមានបុណ្យ និងក្លឹបកាំភ្លើងធំ និងបច្ចុប្បន្នកំពុងលេង ឲ្យក្លឹបតោខៀវ នៅលីកកំពូលអង់គ្លេស កីឡាករ Cesc Fabregas បានបង្ហាញខ្លួន កាលពីយប់មិញ ពេលប៉ះជាមួយ នឹងក្រុម Southampton និងបានជួយឲ្យក្រុមតោខៀវ យកឈ្នះដោយលទ្ធផល ៤ទល់នឹង២ បន្តនាំមុខក្រុមមាន់ខ្នាយមាស ក្នុងពានរង្វាន់ កំពូលរបស់អង់គ្លេស។

អ្វីដែលជាគួរឲ្យចាប់អារម្មណ៍ ជាងនេះទៅទៀតនោះ គឺកីឡាកររូបថែមទាំងបាន បំបែកឯកទក្តកម្ម របស់វិរៈបុរសចាស់ របស់ក្លឹបកីឡាករ Frank Lampard ផងដែរ ដោយអាច Assist គ្រាប់បាល់បានរហូត ទៅដល់១០៣គ្រាប់ ដែលមានចំនួនលើសគ្រាប់ Assist របស់ Lampard តែ១គ្រាប់ប៉ុណ្ណោះ។

ក្នុងនោះកីឡាករ ដែលអាចAssist គ្រាប់បាល់បានច្រើនបំផុត របស់ប្រវត្តិសាស្ត្រ អង់គ្លេស ដោយកីឡាករ Giggs នៅមិនទាន់មាន អ្នកអាចទៅក្បែរ តួរលេខនៅឡើយ ដោយគេអាច Assist បានទៅដល់១៦៨ដងមកហើយ ប៉ុន្តែ Giggs បានចូលនិវត្តទៅហើយ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top