Sunday, Aug 25th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

Gundogan ខ្សែបម្រើកណ្តាល របស់ Man City ទំនងជាត្រូវសម្រាក ដោយសាររបួសក្នុង រយៈពេលច្រើនខែ

ប្រភពព័ត៌មាន របស់ទូរទស្សន៍ប៊ីប៊ីស៊ី ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ទី១៥ ខែធ្នូឆ្នាំ២០១៦នេះ បានឲ្យដឹងថាកីឡាករខ្សែបម្រើកណ្តាលរបស់ ក្រុមមេឃខៀវMan City កីឡាករIIkay Gundoganនឹងត្រូវសម្រាកព្យាបាលរបួសរហូតដល់ពេលជាច្រើនខែក្រោយបញ្ហាក្បាលជង្គង់ក្រោយការប្រកួតកាលពីយប់មិញជាមួយនឹងក្រុមWatford។

កីឡាករGundoganចូលរួមជាមួយនឹងក្លឹបMan Cityកាលពីខែមិថុនាដោយផ្លាស់មកពីក្លឹបខ្លាំងនៅអាល្លឺម៉ង់ Borussia Dortmundក្នុងតម្លៃខ្លួនប្រមាណជា២០លានផោន។

គ្រូបង្វឹកក្រុមMan CityលោកPepបានបង្ហាញពីការសោកស្តាយដោយអវត្តមានរបស់កីឡាកររូបនេះក្នុងរយះពេលយ៉ាង យូរបែបនេះ។

Gudoganផ្លាស់មកលេងនៅអង់គ្លេសនិងបានបង្ហាញខ្លួនសរុបសម្រាប់ក្រុម១៦ប្រកួតមកហើយហើយរកបាល់ស៊ុតបញ្ចូល ទីបានសរុប៥គ្រាប់ផងដែរ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top