Wednesday, Mar 20th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

រដ្ឋាភិបាលអូស្ត្រាលី ហាមមិនឲ្យ Huawei តម្លើងបណ្តាញអ៊ីនធើរណេត 5G

អូស្ត្រាលី៖ ទូរស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ថា ក្រុមហ៊ុនស្មាតហ្វូនរបស់ចិន ដែលមានឈ្មោះ Huawei បាននិយាយថា រដ្ឋាភិបាលអូស្ត្រាលី បានហាមប្រាមសម្រាប់ការ ផ្តល់បណ្តាញអ៊ីនធើណេត ល្បឿនលឿន 5G សម្រាប់បណ្តាញឥតខ្សែ នៅក្នុងប្រទេសនេះ ។

ក្រុមហ៊ុនបាននិយាយថា ក្រុមហ៊ុនទូរគមនាគមន៍ ZTE ក៏ត្រូវបានហាមប្រាមដែរ ទាំងពីរក្រុមហ៊ុននេះ ត្រូវបានគេរាយការណ៍ថា ដោយសារមានបញ្ហាសន្តិសុខជាតិ ។

ក្រុមហ៊ុនបានឲ្យដឹង នៅលើបណ្តាញសង្គម Twitter ថា “នេះជាការខកចិត្តយ៉ាងខ្លំាង លទ្ធផលសម្រាប់ អ្នកប្រើប្រាស់ទាំងឡាយ” ។
ការហៅទិន្នន័យរហ័ស  និងល្បឿននៃការបញ្ចូលទិន្នន័យ ត្រូវបានសន្យាជាមួយសេវា 5G ដែលជាជំហានបន្ទាប់នៃការ ភ្ជាប់អ៊ីនធើរណេតចល័ត ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top