Wednesday, Mar 20th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ចាប់បញ្ជូនបុរស ៤នាក់ទៅពន្ធនាគារ ករណីជួញដូរគ្រឿងញៀន កន្លះតោនតាមជើងហោះហើរ ឯកជនទៅកាន់អង់គ្លេស

អង់គេ្លស៖ គេហទំព័រ Sky News បានចុះផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ថា បុរសចំនួន៤នាក់ បានបញ្ជូនចូលពន្ធនាគារ ពាក់ព័ន្ធនឹងរឿងព្យាយាម នាំយកសារធាតុញៀនប្រភេទ កូកាអ៊ីន ប្រមាណកន្លះតោន ដែលមានតម្លៃរហូតដល់ជាង ៤១លានផោន ចូលក្នុងទឹកដីអង់គ្លេស តាមជើងហោះហើរឯកជនមួយគ្រឿង ។

វ៉ាលីចំនួន១៥ មានផ្ទុកប្រភេទថ្នាំញៀនកម្រិត A ដែលត្រូវបានរកឃើញ នៅឯព្រលានយន្តហោះ Farnborough  នៅរដ្ឋ Hampshire ក្រោយពីបានហោះហើរមកដល់ ដែលចេញពីប្រទេសកូឡុំប៊ី ។

ទីភ្នាក់ងារឧក្រិដ្ឋកម្មជាតិ (NCA)បានឲ្យដឹងថា ក្រុមនវ ជាអ្នកបម្រើការងារ ក្នុងនាមជាអ្នករៀបឥដ្ឋ និងជាអ្នកបបម្រើក្នុងហាង ដែលមានខ្នងបង្អែក ក្នុងនាម “ធ្វើការហោះហើរក្នុង កម្រិតខ្ពស់ជាអ្នកជំនួញ ដោយប្រើរថយន្តទំនើបៗ សណ្ឋាគារនានា និងមានយន្តហោះឯកជនផ្ទាល់ខ្លួន ដើ់ម្បីព្យាយាម និងនាំឲ្យពួកគេអាចទទួល បានប្រាក់រាប់លានដុល្លារ” ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top