Wednesday, Mar 20th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

នាយករដ្ឋមន្ត្រីរបស់អូស្ត្រាលី Scott Morrison ប្តេជ្ញាថា នឹងធ្វើឲ្យមានស្ថិរភាព ក្នុងនាមជាអ្នកដឹកនាំ

កង់បេរ៉ា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០១៨នេះថា លោក Scott Morrison នាយករដ្ឋមន្ត្រីដែលទើបឡើង កាន់តំណែងថ្មីរបស់ប្រទេសអូស្ត្រាលី បានសន្យាថា ឲ្យមានការផ្លាស់ប្តូរទូទៅ នៅក្នុងពេលប្រកាស នៅក្នុងបក្សសេរីភាព នៅថ្ងៃសុក្រនេះ ដោយធ្វើការស្វែងរកដើម្បី បញ្ចប់សមរភូមិបង្ហូរឈាមគ្នា ដែលបានបង្កភាពភ័យខ្លាច នៅមុនពេលបោះឆ្នោតសកល ដែលនឹងមកដល់ នៅខែឧសភា ឆ្នាំ២០១៩ ។

លោក Morrison ជាហិរញ្ញឹក ស្ថិតក្រោមនាយករដ្ឋមន្ត្រី Malcolm Turnbull ដែលបានលាលែងពីមុខតំណែង ដោយបង្កការភ្ញាក់ផ្អើល ជាអ្នកទទួលបានជ័យជម្នះ ក្នុងការប្រជែងគ្នាចំនួន៣ សម្រាប់ភាពជាអ្នកដឹកនាំ នៃបក្សសេរីភាព ដែលនាំឲ្យអ្នកប្រកាន់ស្តាំនិយម ជាគូប្រជែងនៅក្នុងសប្តាហ៍នេះ ។

លោក Morrison បានថ្លែងនៅក្នុងការបង្ហាញខ្លួន ជាលើកដំបូងរបស់គាត់ ក្រោយទទួលបានជ័យជម្នះថា “ការងាររបស់យើង... ក្នុងនាមជាអ្នកដឹកនាំនេះ គឺជាជំនាន់ថ្មីមួយ គឺដើម្បីធានាបានថា វាមិនត្រឹមតែនាំមកនូវបក្ស របស់យើងរួបរួមគ្នាវិញនោះទេ ។ ដែលបង្ក និងបានចូលរួមក្នុងសមរភូមិ នៅក្នុងសប្តាហ៍នេះ ប៉ុន្តែយើងធ្វើឲ្យសភាងាក មករកយើងទំាងអស់គ្នា” ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top