Monday, May 20th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ក្រុមហ៊ុន​ Samsung ចាប់ផ្ដើមលក់ស្មាតហ្វូន Galaxy Note 9​ ក្នុងប្រទេសចំនួន​ ៥០

សេអ៊ូលៈ​ ក្រុមហ៊ុន Samsung Electronics Co បានឲ្យដឹងថា​ ខ្លួនបានចាប់ផ្តើម លក់ស្មាតហ្វូនទូរស័ព្ទ Galaxy Note 9 របស់ខ្លួននៅក្នុងប្រទេសប្រមាណ ៥០ប្រទេស ដោយឧបករណ៍នេះនឹងត្រូវដាក់លក់ នៅតាមកន្លែងជាច្រើនទៀត​ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន​ យុនហាប់​ នៅថ្ងៃទី២៤​ ខែសីហា​ ឆ្នាំ២០១៨ ។

កក្រុមហ៊ុនបច្ចេកវិទ្យាយក្ស កូរ៉េខាងត្បូងមួយនេះបានឲ្យដឹងា​ ស្មាតហ្វូនថ្មីមានអេក្រង់ទំហំ 6,4 អ៊ីងឥឡូវនេះមានលក់នៅក្នុងទីផ្សារ សំខាន់ៗដូចជាប្រទេសកូរ៉េខាងត្បូង​ សហរដ្ឋអាមេរិក​ អង់គ្លេស​ និងឥណ្ឌា ។ 

ក្រុមហ៊ុន Samsung បានបន្ថែមថា​ ឧបករណ៍ដែលភ្ជាប់មកជាមួយប្លាស្ទិកប៊្លូធូស​ ដែលមានថាមពលថ្ម ៤០០០​ mAh នឹងត្រូវបានបញ្ចេញនៅក្នុង ១២០ប្រទេសនៅដើមខែកញ្ញា។

ក្រុមហ៊ុនទូរស័ព្ទចល័តរបស់ កូរ៉េខាងត្បូងកាលពីពេលមុនបានឱ្យដឹងថា​ ទូរស័ព្ទស៊េរី Galaxy Note 9 មានតម្លៃខ្ពស់ជាងទូរស័ព្ទ Galaxy S9 ដែលបានចាប់ផ្តើមកាលពីខែមីនា​ បើទោះបីវាធ្លាក់នៅពីក្រោយ Note 8 កាលពីឆ្នាំមុន ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top