Sunday, Jul 21st | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ព្យុះសង្ឃរា Lanes នឹងវាយប្រហារដែនកោះហាវ៉ៃ បង្កឲ្យមានព្យុះភ្លៀង និងបាក់ដី

ហាវ៉ៃ៖ គេហទំព័រព័ត៌មាន The Times បានចុះផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០១៨នេះថា ព្យុះសង្ឃរា Lane បាននាំមកនូវគ្រាប់ភ្លៀង ដែលមានទំហំតិចបំផុត ២០អ៊ីង ដែលបានបង្កឡើងនៅដែនកោះដ៏ធំនៅ នៅហាវ៉ស ខណៈដែលព្យុះនេះ បានប្រែក្លាយខ្លួនជាកម្រិត៣ ដែលស្ថិតនៅគៀកនឹងដែនដីកោះដ៏សំខាន់ ។ ព្យុះសង្ឃរានេះ ត្រូវបានគេរំពឹងថា វាមានលក្ខណៈស្រដៀងគ្នា ដែលទៅនឹងការវាយប្រហារ ដំបូងចាប់តំាងពីឆ្នាំ១៩៩២ ។

សេវាកម្មអាកាសធាតុជាតិ បាននិយាយថា ព្យុះសង្ឃរា Lanes មានឥទ្ធិពលក្នុងកម្រិត៣ និង៥  ដែលព្យុះនេះឆ្ពោះសំដៅ មករកកោះហាវ៉ៃ នឹងនាំមកនូវ “ការគំរាមកំហែងដល់ជីវិត” នៅទូទាំងរដ្ឋនេះ នៅថ្ងៃសៅរ៍ ជាមួយនឹងជំនន់ទឹកភ្លៀងដ៏ខ្លាំង ខ្យល់បោកបក់ខ្លាំង ព្យុះកាន់តែបង្កើនឥទ្ធិពល និងបង្កគ្រោះថ្នាក់ជាក់ជាមិនខានឡើយ ។

សេវាកម្មអាកាសធាតុជាតិ បានសរសេរនៅក្នុងបណ្តាញសង្គម Twitter កាលពីថ្ងៃព្រហស្បតិ៍ថា “ភ្លៀងធ្លាក់យ៉ាងខ្លាំង នឹងបង្កឲ្យមានគ្រោះបាក់ដី និងបង្កគ្រោះថ្នាក់បំផុត សម្រាប់ការធ្វើដំណើរ” ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top