Sunday, Jul 21st | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

មន្ត្រីចិននិយាយថា ពន្ធគយអាមេរិក នឹងធ្វើឲ្យប៉ះពាល់ ឧស្សាហកម្ម បច្ចេកវិទ្យា ក្នុងប្រទេស ទាំងពីរ

បរទេស ៖ មន្ត្រីផែនការរដ្ឋ របស់ប្រទេសចិន បាននិយាយនៅថ្ងៃសុក្រនេះថា ពន្ធគយរបស់ សហរដ្ឋអាមេរិក លើផលិតផល បច្ចេកវិទ្យាចិន នឹងមានផលប៉ះពាល់ដល់ ឧស្សាហកម្ម បច្ចេកវិទ្យា នៅក្នុងប្រទេសទាំងពីរ។

លោក Ren Zhiwu ជាប្រធានផ្នែកបច្ចេកវិទ្យា នៃគណៈកម្មាធិការអភិវឌ្ឍន៍ និងកំណែ ទម្រង់ជាតិ បានប្រាប់សន្និសីទកាសែតមួយថា ប្រទេសចិននឹងពិនិត្យមើលយ៉ាងកៀកកិត នូវផលប៉ះពាល់ពីជម្លោះពាណិជ្ជកម្មអាមេរិក-ចិន ស្តីពីឧស្សាហកម្មបច្ចេកវិទ្យា និងថា ប្រទេសចិននឹងប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្របង្កើតថ្មីរបស់ខ្លួន។

យោងតាមប្រភពព័ត៌មានពីកាសែត រ៉យទ័រ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ លោក Ren បាននិយាយបន្ថែមទៀតថា ពន្ធគយសហរដ្ឋអាមេរិកលើទំនិញចិន នៅទីបំផុត នឹងជះឥទ្ធិពល អាក្រក់ ដល់ក្រុមហ៊ុននិងអតិថិជនអាមេរិក ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top