Monday, May 20th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

សាហាវមែន! សម្លាប់កាត់ក្បាលបាត់ពីដងខ្លួន សមត្ថកិច្ចសង្ស័យថា ជាករណីឃាតកម្ម ដោយគំនុំ

ពោធិសាត់៖ បុរសវ័យចំណាស់ម្នាក់ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញដេកស្លាប់ យ៉ាងអាណោចអាធម៍ ដោយសាកសពនោះត្រូវបាន ក្រុមឃាតកសម្លាប់ដោយ កាត់ក្បាលបាត់ពីដងខ្លួន កាលពីម៉ោងជាង ៩ព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំនុចស្ទឹងរលាបព្រក ក្នុងភូមិក្សេត្របូរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិសាត់ បង្កអោយការភ្ងាក់ផ្អើល រួចពួកគាត់បានរាយការណ៍ ទៅសមត្ថកិច្ចដើម្បីចុះទៅពិនិត្យ ។

ប្រភពពីសមត្ថកិច្ចនគរបាល បានអោយដឹងថា បុរសរងគ្រោះដែលត្រូវ ក្រុមឃាតករសម្លាប់កាត់ក្បាល បាត់ពីដងខ្លួននោះមានឈ្មោះ ម៉ែន ថា ភេទប្រុសអាយុ ៥៧ ឆ្នាំរស់នៅភូមិត្រាំសេះ ឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិសាត់ ។ ប្រភពដដែលក៍បាន បន្តអោយដឹងទៀតថា ក្រោយពិនិត្យទៅលើ ជនរងគ្រោះបញ្ជាក់ថា ជាករណីឃាតកម្មដោយសារគំនុំ ហើយឃាតកមានគ្នាប្រមាណជា ២នាក់ រឺ៣នាក់ឡើងទៅ ។

រហូតមកទល់ពេលនេះ សពជនរងគ្រោះត្រូវបាន ក្រុមគ្រួសារយកទៅធ្វើ បុណ្យតាមប្រពៃណី ចំណែកក្រុមឃាតករសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top