Wednesday, Mar 20th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

មន្ត្រីសមត្ថកិច្ច ឃាត់ខ្លួន ជនសង្ស័យចំនួន ៥នាក់ កំពុងដឹកជញ្ជូនឈើប្រណិត​ រណាយន្ត​ និងអាវុធកែច្នៃ ដោយខុសច្បាប់​

ព្រះវិហារៈ នៅថ្ងៃទី២​៤​ ខែសីហា​ ឆ្នាំ២០១៨  មន្ត្រីសមត្ថកិច្ច បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន ៥នាក់ ដែលកំពុងធ្វើសកម្មភាព ដឹកជញ្ជូនឈើប្រណិត​ តាមរថយន្ត​ និងអាវុធកែច្នៃ ដោយខុសច្បាប់​ត្រង់ចំណុចព្រៃរំដេង ​។

យោងតាមប្រភពព័ត៌មានបានអោយដឹងថា   កាលពីព្រលប់​ ថ្ងៃទី២៣​ ខែសីហា​ ឆ្នាំ២០១៨​ មន្ត្រីដែនជម្រកសត្វព្រៃ ភ្នំត្នោត-ភ្នំពក​ សហការជាមួយមន្ត្រីក្រសួងបរិស្ថាន​ កងរាជអាវុធហត្ថលើផ្ទៃប្រទេស​ លោក Ben Davis និងសហគមន៏ភ្នំត្នោត​ បានចុះបង្ក្រាបបទល្មើសកាប់ព្រៃត្រង់ចំណុចព្រៃរំដេង​ (និយាមការ​ ០៤៦៦៣០១-១៥០៣០៧៩)​ ស្ថិតក្នុងភូមិតាបស​   ឃុំស្តៅ​ ស្រុកសង្គមថ្មី​ ខេត្តព្រះវិហារ​ បានប្រទះឃើញជនសង្ស័យចំនួន ៥នាក់កំពុងដឹកជញ្ជូនឈើប្រណិត​ រណាយន្ត​ និងអាវុធកែច្នៃដោយខុសច្បាប់​ យើងក៏បានធ្វើការឃាត់ខ្លូន​ និងបញ្ជូនមកស្នាក់ការដែន​ជម្រកសត្វព្រៃភ្នំត្នោត ។

បច្ចុប្បន្ន ជនសង្ស័យទាំង៥ានាក់ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីបំពេញបែបបទ​ និងសំណុំរឿងបញ្ជូន មកអយ្យាការអមសាលាដំបូងខេត្តដើម្បីចាត់ការ តាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។ 

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top