Sunday, Aug 25th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ជូនថវិកាដល់អតីតអ្នកកាសែត ខេមបូឌាដេលី

ភ្នំពេញ៖ តំណាងមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល លោក សយ សុភា បាននំាយកថវិកាប្រមាណជា៥០ដុល្លារ ជូនដល់អតីតអ្នកសារព័ត៌មាន ខេមបូឌាដេលី លោក សាំង សុឥន្ទរិទ្ធ ដែលកំពុងមានជំងឺ និងខ្វះខាតថវិកា ក្នុងការព្យាបាលជំងឺប្រចាំថ្ងៃ។

តាងនាមឲ្យមជ្ឈមណ្ឌលព័ត៌មានដើម លោក សយ សុភា បានផ្តាំនូវការសាកសួរសុខទុក្ខ ពីលោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌ដើមអម្ពិល និងបានលើកឡើងថា ទោះថវិកានេះ មានចំនួនមិនសូវច្រើនក្តី ប៉ុន្តែវាក៏បានចូលរួមចំណែក រំលែកការលំបាកខ្លះដែរ។

លោក សយ សុភា ក៏បានលើកទឹកចិត្តឲ្យអតីតអ្នកកាសែតជើងយូរ និងជារៀមច្បង ឲ្យបន្តថែរក្សាសុខភាព។

លោក សាំង សុឥន្ទរិទ្ធ ក៏បានថ្លែងអំណរគុណ ដល់លោកសយ សុភាព និងមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដែលជួយអាសារគាត់ ក្នុងគ្រានេះ និងសូមជូនពរឲ្យអង្គភាពដើមអម្ពិល រីកចម្រើនលូតលាស់បន្ថែមទៀត​ ដើម្បីបំរើ​មិត្តអានរបស់ខ្លួន ឲ្យកាន់តែផុសផុលថែមទៀត។

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top