Sunday, Aug 25th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

មហាវិទ្យាល័យនេះ សុទ្ធតែខ្មោច Midnight University រឿងកំប្លែងសើចទៀតហើយ

សិស្សថ្នាក់ទី១២ ទើបតែប្រឡងចប់ផង ឥឡូវមានរឿងរន្ធត់លេងក្នុងរោងកុនទៀត បើមិនបានមើលដឹងតែស្តាយហើយ។ មហាវិទ្យាល័យខ្មោច Midnight University ជាខ្សែភាពយន្តរន្ធត់ បែបកម្លែងដែលខ្ញុំហ៊ានធានាថា ប្រិយមិត្តទាំងអស់នឹងផ្ទុះសំណើច ងើបផុតពីកៅអីមិនខាន។ 

រឿងនេះនិយាយអំពីនិសិត្សស្រីម្នាក់ ដោយសារតែប្រឡងធ្លាក់ មុខវិជ្ជាភាសាអង់គ្លេស Star ដែលជាសិស្សល្បីប្រចាំសាកលវិទ្យាល័យ មិនអាចបញ្ចប់ការសិក្សាបាន និងទទួលបានកេរ្តិ៍មរតក ពីប៉ារបស់នាង។ នាងបានអង្វរឱ្យនាយកសាលាជួយ ហើយគាត់ប្រាប់ឱ្យនាង ចុះឈ្មោះរៀនបន្ថែមក្នុង "ថ្នាក់រៀនកណ្តាលអាធ្រាត្រ"។ 

ថ្នាក់នេះបង្កើតឡើង ជាពិសេសសម្រាប់ជួយដល់វិញ្ញាណសិស្ស ដែលស្លាប់មុននឹងរៀនចប់ ហើយលងពេញសាកលវិទ្យាល័យ ដើម្បីឱ្យពួកគេបង្ហើយ ការងារដែលមិនទាន់ធ្វើរួច ដើម្បីបានទៅកាន់សុគតិភព។ Star ព្រមធ្វើគ្រប់យ៉ាង ដើម្បីជីវិតសុខស្រួលរបស់ខ្លួន។ នាងក៏បានបបួលមិត្តភក្តិ ដែលប្រឡងធ្លាក់មុខវិជ្ជានេះ ឱ្យទៅរៀនជាមួយ រួមទាំង "Otaku" អ្នកថតវីដេអូខ្មោច "Moo, Meuk, Koong" សិស្សល្បីឆ្នាំទី4 ហើយនិង "Ouan-pie" អ្នកគាំទ្ររបស់នាង។ ជាអកុសល ពួកគេឈប់រៀនម្តងម្នាក់ៗ ពីថ្នាក់កណ្តាលអាធ្រាត្រ ព្រោះត្រូវខ្មោចលងពេក។

ចុងក្រោយ តើ Star គួរធ្វើយ៉ាងណា? តើនាងនឹងរៀនក្នុងថ្នាក់នេះ ម្នាក់ឯងឬ? តើវិញ្ញាណសិស្សទាំងនោះ នឹងរៀនក្នុងថ្នាក់នេះយូរប៉ុណ្ណាទៀត? ចម្លើយមានតែនៅក្នុងរឿង "មហាវិទ្យាល័យខ្មោច" ប៉ុណ្ណោះ។ កុំភ្លេចទៅទស្សនាទាំងអស់គ្នាណា!
ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា៖ www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់អាទិត្យ។

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top